
វេទិការដ្ឋាភិបាលឌីជីថល និងពិព័រណ៍បចេ្ចកវិទ្យាឌីជីថល ឆ្នាំ២០២៥
របៀបវារៈនៃវេទិកា ២០២៥
ការពន្លឿនអនាគតឌីជីថល៖ អភិបាលកិច្ច កំណើន និងភាពជាដៃគូសកល ពីថ្ងៃទី ៥ ដល់ថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២៥ មជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ (សាល G H I J K L) ចំណាំ៖ របៀបវារៈបណ្តោះអាសន្ន – អាចមានការផ្លាស់ប្តូរ។
៧:០០ ព្រឹក
ការអញ្ជើញមកដល់របស់ភ្ញៀវកិត្តិយសជាតិនិងអន្តរជាតិ
៨:០០ ព្រឹក
ការអញ្ជើញមកដល់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា
វាគ្មិន

ឯកឧត្តម វង្សី វិស្សុត
ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី
៨:០០ ព្រឹក
ពិព័រណ៍បច្ចេកវិទ្យាឌីជីថល (DTX) – ដំណើរទស្សនកិច្ចរបស់ភ្ញៀវ VIP (VIP Tour)
៩:០០ ព្រឹក
ពិធីបើក
ពិធីបើកវេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងពិព័រណ៍បច្ចេកវិទ្យាឌីជីថល ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា * គោរពភ្លេងជាតិនៃព្រះរាជាណាចក្រកម្ពុជា * សុន្ទរកថាដោយ ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ * សុន្ទរកថាដោយ លោកស្រី Doreen Bogdan-Martin អគ្គលេខាធិការ សហភាពទូរគមនាគមន៍អន្តរជាតិ (ITU) * សុន្ទរកថាដោយ លោកស្រី Tiziana Bonapace នាយកផ្នែកបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ នៃគណៈកម្មការសេដ្ឋកិច្ច និងសង្គម របស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី និងប៉ាស៊ីហ្វិក (UN-ESCAP) * សុន្ទរកថាដោយ Dr. Masanori Kondo អគ្គលេខាធិការ សហគមន៍ទូរគមនាគមន៍អាស៊ី-ប៉ាស៊ីហ្វិក (APT) * សុន្ទរកថាដោយ ឯកឧត្ដមបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ * សុន្ទរកថាបើក និងអនុសាសន៍ដ៏ថ្លៃថ្លារបស់ ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី ពិធីផ្លាស់ប្តូរអនុស្សរណៈនៃការយោគយល់ • អនុស្សរណៈនៃការយោគយល់រវាង ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (MPTC) និងទីភ្នាក់ងាររដ្ឋទទួលបន្ទុកសេវាសាធារណៈ និងនវានុវត្តន៍សង្គម នៃសាធារណរដ្ឋ អាស៊ែបៃហ្សង់ • អនុស្សរណៈនៃការយោគយល់រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (MPTC) និងគណៈកម្មាធិការសេដ្ឋកិច្ចនិងសង្គមរបស់អង្គការសហប្រជាជាតិសម្រាប់អាស៊ី- ប៉ាស៊ីហ្វិក (UN-ESCAP) • អនុស្សរណៈនៃការយោគយល់រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (MPTC) និងក្រុមហ៊ុន The TATIUS Limited នៃចក្រភពអង់គ្លេស • អនុស្សរណៈនៃការយោគយល់រវាងក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (MPTC) និងទីភ្នាក់ងារបារាំងសម្រាប់អភិវឌ្ឍន៍ (AFD)
វាគ្មិន

ឯកឧត្តម វង្សី វិស្សុត
ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

លោកស្រី Doreen Bogdan-Martin
អគ្គលេខាធិការ សហភាពទូរគមនាគមន៍អន្តរជាតិ (ITU)

លោកស្រី Tiziana Bonapace
Director of the Information and Communications Technology and Disaster Risk Reduction Division at the United Nations Economic and Social Commission for Asia and the Pacific (UN-ESCAP)

Dr. Masanori Kondo
អគ្គលេខាធិការ សហគមន៍ទូរគមនាគមន៍អាស៊ី-ប៉ាស៊ីហ្វិក (APT)
១០:៣០ ព្រឹក
វគ្គទី១៖ កិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីឌីជីថលស្តីពី “សុខដុមនីយកម្មអនាគតឌីជីថល៖ ពីយុទ្ធសាស្ត្រថ្នាក់ជាតិទៅដល់ឥទ្ធិពលរួមនៃថ្នាក់ជាតិ និងថ្នាក់តំបន់”
សុន្ទរកថាគន្លឹះកម្រិតខ្ពស់និងកិច្ចសន្ទនាថ្នាក់រដ្ឋមន្ត្រីនេះ នឹងស្វែងយល់ពីរបៀបដែលយុទ្ធសាស្ត្រឌីជីថលថ្នាក់ជាតិអាចវិវឌ្ឍទៅជាក្របខណ្ឌតំបន់ដែលមានភាពស៊ីសង្វាក់គ្នា សំដៅជំរុញការអភិវឌ្ឍប្រកបដោយបរិយាបន្ន និងវិបុលភាព។ កិច្ចពិភាក្សានេះ នឹងជជែកវែកញែកទៅលើបញ្ហាប្រឈម ដូចជា ការបែកខ្ញែកគ្នានៃបទប្បញ្ញត្តិ និងភាពខុសគ្នានៃស្តង់ដាដែលរារាំងដល់ការអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីឌីជីថល។ រដ្ឋមន្ត្រី និងអ្នកជំនាញ នឹងចែករំលែកទស្សនៈវិស័យ ពីការបំប្លែងមហិច្ឆតាថ្នាក់ជាតិទៅជាលទ្ធផលរួមសម្រាប់ថ្នាក់តំបន់ ដោយសង្កត់ធ្ងន់លើសារៈសំខាន់នៃសុខដុមនីយកម្មអភិបាលកិច្ច កិច្ចសហការឌីជីថលស្របតាមស្តង់ដា និងការវិនិយោគរួមគ្នាលើបច្ចេកវិទ្យាដែលអាចជំរុញបរិវត្តកម្ម។ អ្នកសម្របសម្រួល៖ លោកស្រីបណ្ឌិត Atsuko Okuda នាយិកាប្រចាំតំបន់ នៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) វាគ្មិន៖ * ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ * ឯកឧត្តម Pengiran Dato Shamhary Mustapha រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងព័ត៌មានវិទ្យា នៃប្រទេសប្រ៊ុយណេ * ឯកឧត្តម Azamat Zhamangulov រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឌីជីថល និងបច្ចេកវិទ្យា នវានុវត្តន៍នៃសាធារណរដ្ឋកៀគីស្ថាន (TBC) * ឯកឧត្តម David L. Almirol Jr. អនុរដ្ឋមន្ត្រី ក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (DICT) នៃសាធារណរដ្ឋហ្វ៊ីលីពីន * ឯកឧត្តម Xayluxa Insisiengmay អនុរដ្ឋមន្ត្រី ក្រសួងបច្ចេកវិទ្យា និងគមនាគមន៍ នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ * អនុរដ្ឋមន្ត្រី នៃប្រទេសវៀតណាម (TBC)
វាគ្មិន

ឯកឧត្តមបណ្ឌិត ជា វ៉ាន់ដេត
រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

លោកស្រីបណ្ឌិត Atsuko Okuda
នាយិកាប្រចាំតំបន់ នៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)

ឯកឧត្តម Pengiran Dato Shamhary Mustapha
រដ្ឋមន្ត្រីក្រសួងដឹកជញ្ជូននិងព័ត៌មានវិទ្យា នៃប្រទេសប្រ៊ុយណេ

ឯកឧត្តម Azamat Zhamangulov
រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ឌីជីថល និងបច្ចេកវិទ្យា នវានុវត្តន៍នៃសាធារណរដ្ឋកៀគីស្ថាន

ឯកឧត្តម David L. Almirol Jr.
អនុរដ្ឋមន្ត្រី ក្រសួងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន (DICT) នៃសាធារណរដ្ឋហ្វ៊ីលីពីន

ឯកឧត្ដម Flavio Cardoso Neves
ប្រធានអាជ្ញាធរគមនាគមន៍ជាតិ ទីម័រឡេស្តេ
១២:៣០ ល្ងាច
អាហារថ្ងៃត្រង់ (សម្រាប់ភ្ញៀវតាមលិខិតអញ្ជើញប៉ុណ្ណោះ)
២:០០ ល្ងាច
វគ្គទី២: បទបង្ហាញគន្លឹះអំពី ការកសាងអនាគត - ការបង្កើនល្បឿននៃការធ្វើ បរិវត្តកម្មឌីជីថលក្នុងបរិបទសកល
បទបង្ហាញគន្លឹះនេះនឹងកំណត់ចក្ខុវិស័យ សម្រាប់ដំណើរបរិវត្តកម្មឌីជីថលរបស់ប្រទេសកម្ពុជា ដោយបង្ហាញឱ្យកាន់តែច្បាស់អំពីបរិវត្តកម្មឌីជីថល ដែលមិនមែនគ្រាន់តែជាការផ្លាស់ប្តូរបច្ចេកវិទ្យាប៉ុណ្ណោះទេ ប៉ុន្តែជាការផ្លាស់ប្តូរជាប្រព័ន្ធក្នុងវិស័យគោលនយោបាយ សង្គមនិងសេដ្ឋកិច្ច។ កិច្ចពិភាក្សានេះនឹងគូសបញ្ជាក់អំពីនិន្នាការសកល ដូចជា បញ្ញាសិប្បនិម្មិត និងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ខណៈពេលកំណត់យុទ្ធសាស្ត្រជាអាទិភាព ជំរុញឱ្យមានការរីកចម្រើនផ្នែកឌីជីថលប្រកបដោយបរិយាបន្ន។ កិច្ចពិភាក្សានេះនឹងផ្តល់នូវការយល់ដឹង ព្រមទាំងផែនទីបង្ហាញផ្លូវ ដើម្បីកសាងអនាគតមួយដែលបច្ចេកវិទ្យាឌីជីថលនឹងជំរុញនវានុវត្តន៍ ស្ថេរភាព និងវិបុលភាពរួមគ្នា។ អ្នកធ្វើបទបង្ហាញ៖ * លោកស្រីបណ្ឌិត Atsuko Okuda នាយិកាប្រចាំតំបន់ នៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU) * ឯកឧត្តម KIRIYAMA Nobuo អគ្គនាយកកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃនិងទំនាក់ទំនង នៃប្រទេសជប៉ុន * លោក Wang Peng អគ្គនាយករង ការិយាល័យរដ្ឋបាលព័ត៌មាន និងទំនាក់ទំនងក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន នៃប្រទេសចិន (បទបង្ហាញជាភាសាចិន)
វាគ្មិន

លោកស្រីបណ្ឌិត Atsuko Okuda
នាយិកាប្រចាំតំបន់ នៃសហភាពទូរគមនាគមន៍អន្តរជាតិ (ITU)

ឯកឧត្តម KIRIYAMA Nobuo
អគ្គនាយកកិច្ចសហប្រតិបត្តិការអន្តរជាតិ ក្រសួងមហាផ្ទៃនិងទំនាក់ទំនង នៃប្រទេសជប៉ុន

លោក Wang Peng
អគ្គនាយករង ការិយាល័យរដ្ឋបាលព័ត៌មាន និងទំនាក់ទំនងក្រសួងឧស្សាហកម្ម និងបច្ចេកវិទ្យាព័ត៌មាន នៃប្រទេសចិន
២:៣០ ល្ងាច
វគ្គទី៣: កិច្ចពិភាក្សារួមគ្នារវាង DGF និង APIS - ឧត្តមានុវត្តន៍អំពីកម្មវិធីអនុវត្តបញ្ញាសិប្បនិម្មិត (AI) សម្រាប់ការធ្វើបរិវត្តកម្មឌីជីថលប្រកបដោយបរិយាបន្ន
កិច្ចពិភាក្សារួមគ្នារវាងវេទិការដ្ឋាភិបាលឌីជីថល (DGF) និង គណៈកម្មាធិការដឹកនាំ Asia-Pacific Information Superhighway (APIS) នឹងផ្តល់នូវវេទិកាដ៏សកម្មមួយសម្រាប់ពិភាក្សាអំពីការធ្វើបរិវត្តកម្មឌីជីថល ជាពិសេសជំរុញបច្ចេកវិទ្យាឌីជីថលនិងកម្មវិធីអនុវត្តបញ្ញាសិប្បនិម្មិត (AI) ប្រកបដោយនវានុវត្តន៍ សំដៅលើកកម្ពស់បរិយាបន្នឌីជីថលទូទាំងតំបន់។ អ្នកចូលរួមនឹងទទួលបានការយល់ដឹងដ៏មានតម្លៃអំពីឧត្តមានុវត្តន៍ពីបណ្តាប្រទេសជាសមាជិក APIS រួមមាន កម្ពុជា អាស៊ែបៃហ្សង់ កាហ្សាក់ស្ថាន និងអ៊ូបេគីស្ថាន អំពីរបៀបដែលបញ្ញាសិប្បនិម្មត (AI) ជួយក្នុងការជំរុញសេវាឌីជីថលប្រកបដោយសមធម៌ និងប្រសិទ្ធភាព ឆ្ពោះទៅការធ្វើបរិវត្តកម្មឌីជីថល។ កិច្ចពិភាក្សានេះ ក៏នឹងរួមបញ្ចូលទស្សនៈល្អៗរបស់អ្នកជំនាញមកពីក្រសួងកិច្ចការសេដ្ឋកិច្ច និងសង្គមនៃអង្គការសហប្រជាជាតិ (UNDESA) ក៏ដូចជាមន្ត្រីរដ្ឋាភិបាល និងរដ្ឋបាលសាធារណៈ រួមជាមួយតំណាងមកពីវិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្វាងជូ ដែលនឹងចែករំលែកចំណេះដឹងសំខាន់ៗ ផ្តោតលើការលើកកម្ពស់អភិបាលកិច្ចឌីជីថលប្រកបដោយបរិយាបន្ន និងជំរុញកិច្ចខិតខំប្រឹងប្រែងនៃបរិវត្តកម្មឌីជីថល។ អ្នកសម្របសម្រួល៖ លោកបណ្ឌិត Tae Hyung Kim ប្រធានផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងអភិវឌ្ឍន៍នៃ UNESCAP វាគ្មិន៖ * លោកស្រី Neeti Biyani ទីប្រឹក្សាជាន់ខ្ពស់ផ្នែកយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍ APNIC Foundation * លោកស្រី Natasha Beschorner អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកគោលនយោបាយ សាធារណៈ នៃក្រុមហ៊ុន Amazon Web Services * លោក Duk-jo Kong ព្រឹទ្ធបុរសស្តីទី វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្វាងជូ នៃសាធារណរដ្ឋកូរ៉េ * លោកស្រី Madeleine Askham នាយិកាផ្នែកគោលនយោបាយ និងតស៊ូមតិ បរិយាបន្នឌីជីថលនៃទូរសព្ទចល័តសម្រាប់ការអភិវឌ្ឍ (GSMA) * លោកស្រី Noelle Francesca de Guzman នាយិកាជាន់ខ្ពស់ផ្នែកកិច្ចការតំបន់អាស៊ី-ប៉ាស៊ីហ្វិក អង្គការសង្គមអ៊ីនធឺណិត (Internet Society) គំនិតផ្តួចផ្តើមស្តង់ដាទិន្នន័យខ្សែកាបបើកចំហ (Open Fiber Data Standard Initiative) * លោកស្រី Pei Chin Tay អ្នកវិភាគគោលនយោបាយជាន់ខ្ពស់ផ្នែកនវានុវត្តន៍រដ្ឋាភិបាល វិទ្យាស្ថាន Tony Blair Institute of Global Change
វាគ្មិន

លោកបណ្ឌិត Tae Hyung Kim
ប្រធានផ្នែកបច្ចេកវិទ្យាគមនាគមន៍ និងព័ត៌មាន និងអភិវឌ្ឍន៍នៃ UNESCAP

លោកស្រី Neeti Biyani
ទីប្រឹក្សាជាន់ខ្ពស់ផ្នែកយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍ APNIC Foundation

លោកស្រី Natasha Beschorner
អ្នកគ្រប់គ្រងជាន់ខ្ពស់ផ្នែកគោលនយោបាយ សាធារណៈ នៃក្រុមហ៊ុន Amazon Web Services

លោក Duk-jo Kong
ព្រឹទ្ធបុរសស្តីទី វិទ្យាស្ថានវិទ្យាសាស្ត្រ និងបច្ចេកវិទ្យាក្វាងជូ នៃសាធារណរដ្ឋកូរ៉េ

លោកស្រី Madeleine Askham
នាយិកាផ្នែកគោលនយោបាយ និងតស៊ូមតិ បរិយាបន្នឌីជីថលនៃទូរសព្ទចល័តសម្រាប់ការអភិវឌ្ឍ (GSMA)

លោកស្រី Noelle Francesca de Guzman
នាយិកាជាន់ខ្ពស់ផ្នែកកិច្ចការតំបន់អាស៊ី-ប៉ាស៊ីហ្វិក អង្គការសង្គមអ៊ីនធឺណិត (Internet Society) គំនិតផ្តួចផ្តើមស្តង់ដាទិន្នន័យខ្សែកាបបើកចំហ (Open Fiber Data Standard Initiative)

លោកស្រី Pei Chin Tay
អ្នកវិភាគគោលនយោបាយជាន់ខ្ពស់ផ្នែកនវានុវត្តន៍រដ្ឋាភិបាល វិទ្យាស្ថាន Tony Blair Institute of Global Change
៣:៥០ ល្ងាច
វគ្គទី៤៖ បញ្ញាសិប្បនិម្មិតសម្រាប់ទាំងអស់គ្នា - យុទ្ធសាស្ត្របញ្ញាសិប្បនិម្មិត ថ្នាក់ជាតិរបស់កម្ពុជា និងអត្ថន័យរបស់យុទ្ធសាស្រ្តមួយនេះសម្រាប់ខ្ញុំ
បញ្ញាសិប្បនិម្មិត (AI) កំពុងជ្រៀតចូលទៅក្នុងជីវិតប្រចាំថ្ងៃយ៉ាងឆាប់រហ័ស គិតចាត់តាំងពីជំនួយការសំឡេងនៅលើទូរសព្ទ ទៅជាឧបករណ៍បកប្រែ និងកម្មវិធីដឹកជញ្ជូនឆ្លាត។ ប្រទេសកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីទាញយកកាលានុវត្តភាពទាំងនេះ ដោយបង្កើតឱ្យមានយុទ្ធសាស្ត្រជាតិស្តីពីបញ្ញាសិប្បនិម្មិត (NAIS 2025–2030) ក្រោមការសម្របសម្រួលរបស់ក្រសួងប្រៃសណីយ៍ និងទូរ-គមនាគមន៍។ អ្នកធ្វើបទបង្ហាញ៖ * ឯកឧត្តម ហាក់ សុខហេង អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ * លោក តាំង ប៊ុនហុង ប្រធាននាយកដ្ឋានគោលនយោបាយ និងនីតិកម្ម នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល * Lt Cdr John Livingstone ស្ថាបនិក និងនាយកប្រតិបត្តិ, ក្រុមហ៊ុន Johnnette Technologies Pvt. Ltd * លោកស្រី Veronica Gualiumi ស្ថាបនិក និងនាយកប្រតិបត្តិ ក្រុមហ៊ុន EREB
វាគ្មិន

ឯកឧត្តម ហាក់ សុខហេង
អនុរដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍

លោក តាំង ប៊ុនហុង
ប្រធាននាយកដ្ឋានគោលនយោបាយ និងនីតិកម្ម នៃអគ្គលេខាធិការដ្ឋានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថល

Lt Cdr John Livingstone
ស្ថាបនិក និងនាយកប្រតិបត្តិ, ក្រុមហ៊ុន Johnnette Technologies Pvt. Ltd

លោកស្រី Veronica Gualiumi
ស្ថាបនិក និងនាយកប្រតិបត្តិ ក្រុមហ៊ុន EREB
៤:៣០ ល្ងាច
វគ្គទី៥: ការពង្រឹងទំនុកចិត្តឌីជីថលតាមរយៈការការពារទិន្នន័យ ឯកជនភាព និងអភិបាលកិច្ចដែលមានទំនួលខុសត្រូវ
កិច្ចពិភាក្សានេះនឹងស្វែងយល់ពីរបៀបដែលកម្ពុជា អាចកសាងទំនុកចិត្តពីសាធារណជនលើសេវាឌីជីថល តាមរយៈ ការការពារទិន្នន័យដ៏រឹងមាំ ការការពារឯកជនភាព និងរចនាសម្ព័ន្ធអភិបាលកិច្ចដែលមានគណនេយ្យភាពមួយ។ អ្នកចូលរួមក្នុងកិច្ចពិភាក្សា មានដូចជា អ្នកជំនាញគោលនយោបាយនិងនីតិកម្មមកពី គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ធនាគារជាតិនៃកម្ពុជា ទីប្រឹក្សាសន្តិសុខសាយប័រជាន់ខ្ពស់ និងអ្នកឯកទេសឯកជនភាពមកពីទីភ្នាក់ងារអង្គការសហប្រជាជាតិ។ ការអភិវឌ្ឍគោល-នយោបាយសំខាន់ៗ បញ្ហាប្រឈមនៃការអនុវត្តជាក់ស្តែង និងឧត្តមានុវត្តន៍អន្តរជាតិល្អៗនឹងត្រូវបានលើកយកមកពិភាក្សាផងដែរ។ លទ្ធផលដែលរំពឹងទុក គឺដើម្បីកំណត់យុទ្ធសាស្ត្រដែលអាចអនុវត្តបាន ដើម្បីពង្រឹងទំនុកចិត្តឌីជីថល ពង្រឹងការត្រៀមលក្ខណៈរបស់ស្ថាប័ន និងធានាបាននូវសិទ្ធិ និងសន្តិសុខរបស់ប្រជាពលរដ្ឋក្នុងបរិវត្តកម្មឌីជីថលរបស់ប្រទេសកម្ពុជា។ អ្នកសម្របសម្រួល៖ ឯកឧត្តម គង់ ផល្លៈ រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ វាគ្មិន៖ * លោកជំទាវ ជា រដ្ឋា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម * ឯកឧត្តម ថោង សុពីមករា អគ្គលេខាធិការរង គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល * លោក Rajinder Singh Tumber M.B.E. នាយក ក្រុមហ៊ុន House of Tumber * លោក គី សុខលី នាយករង នាយកដ្ឋានត្រួតពិនិត្យហានិភ័យបច្ចេកវិទ្យា និងការច្នៃប្រឌិត ធនាគារជាតិនៃកម្ពុជា * លោក Toby Mendel អ្នកជំនាញផ្នែកឯកជនភាព អង្គការយូណេស្កូ (UNESCO)
វាគ្មិន

ឯកឧត្តម គង់ ផល្លៈ
រដ្ឋលេខាធិការ ក្រសួងប្រៃសណីយ៍និទូរគមនាគមន៍

លោកជំទាវ ជា រដ្ឋា
រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម

ឯកឧត្តម ថោង សុពីមករា
អគ្គលេខាធិការរង គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល

លោក Rajinder Singh Tumber M.B.E.
ស្ថាបនិក និងនាយកសន្តិសុខអ៊ីនធឺណិតHouse of Tumber

លោក គី សុខលី
នាយករង នាយកដ្ឋានត្រួតពិនិត្យហានិភ័យបច្ចេកវិទ្យា និងការច្នៃប្រឌិត ធនាគារជាតិនៃកម្ពុជា

លោក Toby Mendel
នាយកប្រតិបត្តិ នៃមជ្ឈមណ្ឌលច្បាប់និងប្រជាធិបតេយ្យ និងអ្នកជំនាញអង្គការយូណេស្កូ (UNESCO)
៦:៣០ ល្ងាច
កម្មវិធីបង្កើតទំនាក់ទំនងរបស់ក្រុមហ៊ុន Plug and Play (សម្រាប់ភ្ញៀវតាមអញ្ជើញតែប៉ុណ្ណោះ)

