គោលការណ៍ឯកជនភាពនេះ បង្ហាញពីវិធីសាស្ត្រដែលយើងប្រមូល ប្រើប្រាស់ និងការពារព័ត៌មានរបស់អ្នក នៅពេលដែលអ្នកចូលមើលវេទិកា EventKH ដែលដំណើរការដោយ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) តាមអាសយដ្ឋានwww.event.gov.khដោយប្រើប្រាស់គេហទំព័រនេះ អ្នកយល់ព្រមលើលក្ខខណ្ឌដែលមានចែងក្នុងគោលការណ៍ឯកជនភាពនេះ។
១.១. នៅពេលអ្នកទស្សនាវេទិកា យើងមិនប្រមូលព័ត៌មានផ្ទាល់ខ្លួនដែលអាចកំណត់អត្តសញ្ញាណអ្នកបានទេ លុះត្រាតែអ្នកជ្រើសរើសផ្តល់វាផ្ទាល់ (ឧទាហរណ៍៖ តាមរយៈការចុះឈ្មោះ ឬដាក់ស្នើព្រឹត្តិការណ៍)។
១.១. នៅពេលអ្នកទស្សនាវេទិកា យើងមិនប្រមូលព័ត៌មានផ្ទាល់ខ្លួនដែលអាចកំណត់អត្តសញ្ញាណអ្នកបានទេ លុះត្រាតែអ្នកជ្រើសរើសផ្តល់វាផ្ទាល់ (ឧទាហរណ៍៖ តាមរយៈការចុះឈ្មោះ ឬដាក់ស្នើព្រឹត្តិការណ៍)។
២.១. វេទិកានេះប្រើប្រាស់ ខូឃី (Cookies) និងបច្ចេកវិទ្យាស្រដៀងគ្នា ដើម្បីធ្វើឱ្យបទពិសោធន៍អ្នកប្រើប្រាស់ប្រសើរឡើង, តាមដាននិន្នាការប្រើប្រាស់ និងយល់ដឹងពីរបៀបដែលអ្នកទស្សនាធ្វើអន្តរកម្មជាមួយវេទិកា។
២.២. ខូឃីគឺជាឯកសារទិន្នន័យតូចៗ ដែលរក្សាទុកនៅក្នុងកម្មវិធីរុករករបស់អ្នក ដើម្បីអនុញ្ញាតឱ្យប្រព័ន្ធចងចាំចំណូលចិត្ត និងវិភាគការប្រើប្រាស់គេហទំព័រ។
២.៣. យើងប្រើខូឃីសម្រាប់៖
២.៤. ដោយបន្តប្រើប្រាស់គេហទំព័រនេះ អ្នកយល់ព្រមឱ្យយើងប្រើប្រាស់ខូឃី។ អ្នកអាចបិទខូឃីនៅក្នុងការកំណត់កម្មវិធីរុករក ប៉ុន្តែវាអាចបណ្តាលឱ្យមុខងារខ្លះមិនដំណើរការត្រឹមត្រូវ។
៣.១. បើអ្នកផ្តល់ព័ត៌មានផ្ទាល់ខ្លួន (ឧទាហរណ៍៖ នៅពេលបង្កើត ឬគ្រប់គ្រងព្រឹត្តិការណ៍) (ក.ប.ទ.)អាចប្រើព័ត៌មាននោះសម្រាប់គោលបំណងដូចខាងក្រោម៖
៣.២. (ក.ប.ទ.) មិនចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយអង្គភាពឯកជនឡើយ លុះត្រាតែអនុញ្ញាតដោយផ្ទាល់សម្រាប់សេវាដែលទាក់ទងទៅនឹងវេទិកា EventKH។
៤.១. វេទិកា EventKH អាចបង្ហាញទិន្នន័យដែលអ្នកបានផ្តល់ឱ្យ (ក.ប.ទ.) ឬប្រព័ន្ធរដ្ឋាផ្សេងៗពីមុន។
៤.២. ប្រសិនបើព័ត៌មានណាមួយមានការផ្លាស់ប្តូរ ឬមិនទាន់សម័យ សូមធ្វើការអាប់ដេតឱ្យបានទាន់ពេល ដើម្បីធានាបាននូវភាពត្រឹមត្រូវ។
៥.១. (ក.ប.ទ.) យកចិត្តទុកដាក់យ៉ាងខ្លាំងចំពោះការការពារព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក។
៥.២. ការរក្សាទុក និងបញ្ជូនទិន្នន័យអេឡិចត្រូនិកទាំងអស់ ត្រូវបានការពារដោយបច្ចេកវិទ្យា និងវិធានសុវត្ថិភាពស្ដង់ដាររដ្ឋាភិបាល ដើម្បីទប់ស្កាត់ការចូលប្រើដោយគ្មានការអនុញ្ញាត, ការបង្ហាញព័ត៌មាន ឬការបាត់បង់ទិន្នន័យ។
៦.១. ទិន្នន័យរបស់អ្នកនឹងត្រូវបានរក្សាទុករហូតដល់ពេលចាំបាច់ ដើម្បីសម្រេចគោលបំណងដែលបានបញ្ជាក់ក្នុងគោលការណ៍នេះ ឬតាមការទាមទាររបស់ច្បាប់។
៦.២. អ្នកអាចស្នើសុំដកហូតការយល់ព្រមក្នុងការប្រើប្រាស់ទិន្នន័យផ្ទាល់ខ្លួនបាន ប៉ុន្តែវាអាចមានឥទ្ធិពលលើសមត្ថភាពប្រើប្រាស់មុខងារខ្លះៗនៃវេទិកា EventKH ដូចជា ការដាក់ស្នើព្រឹត្តិការណ៍ ឬការចូលប្រើគណនី។
៧.១. វេទិកា EventKH អាចមានតំណភ្ជាប់ទៅគេហទំព័រផ្សេងៗ សម្រាប់ផ្តល់ព័ត៌មានបន្ថែម ឬធនធានជំនួយ។
៧.២. (ក.ប.ទ.) មិនទទួលខុសត្រូវចំពោះមាតិកា, និន្នាការ ឬគោលការណ៍ឯកជនភាពរបស់គេហទំព័រខាងក្រៅទេ។
៧.៣. យើងលើកទឹកចិត្តឱ្យអ្នកប្រើប្រាស់ពិនិត្យអានគោលការណ៍ឯកជនភាពរបស់គេហទំព័រដែលបានភ្ជាប់មុនពេលប្រើប្រាស់។
៨.១. (ក.ប.ទ.) អាចធ្វើបច្ចុប្បន្នភាព ឬកែប្រែគោលការណ៍ឯកជនភាពនេះ នៅពេលណាក៏បាន ដោយមិនចាំបាច់ជូនដំណឹងជាមុន។
៨.២. កំណែចុងក្រោយនៃគោលការណ៍នេះនឹងត្រូវបានបង្ហាញនៅលើគេហទំព័រ www.event.gov.khការបន្តប្រើប្រាស់វេទិកាបន្ទាប់ពីមានការកែប្រែ ត្រូវបានចាត់ទុកថា ជាការយល់ព្រមលើគោលការណ៍ដែលបានធ្វើបច្ចុប្បន្នភាព។
គោលការណ៍ឯកជនភាពនេះ មានប្រសិទ្ធភាពចាប់ពីថ្ងៃទី ១៦ ខែតុលា ឆ្នាំ២០២៥។